លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំ លោកអនុប្រធាន និងសមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក បានបេីកកិច្ចប្រជុំពិភាក្សាវាយតម្លៃប្រគល់ ទទួល ស្តីពីការងារជួសជុលផ្លូវបេតុងអាមេចំនួន១ខ្សែ បណ្ដោយប្រវែង៦៨០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ដោយលេីកដីគ្រឹះក្រោម បណ្ដោយប្រវែង ៦៨០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង ០១ កន្លែង និងដោយមានការចូលរួចពីលោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក បៀង ថានិន អនុប្រធានការិយាល័យលទ្ធកម្ម លោកមេឃុំកោះស្តេច លោកមេភូមិ ស្ថិតនៅភូមិពាមកាយ ឃុំកោះសេ្តច ស្រុកគិរីសាគរ ខេត្តកោះកុង ៕
……………………………………………
ថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
November 17, 2023