រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តីនៃការិយាល័យសេវាសង្គមកិច្ច សហការជាមួយអង្គការម្លប់តាប៉ាង និងអាជ្ញាធរសង្កាត់ដងទង់ ចុះសួរសុខទុក្ខ និងតាមដានកុមារាឈ្មោះ ល.ត.ល អាយុ ១៣ឆ្នាំ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តី នៃការិយាល័យសេវាសង្គមកិច្ចចំនួន ០២រូប សហការជាមួយអង្គការម្លប់តាប៉ាង និងអាជ្ញាធរសង្កាត់ដងទង់ ចុះសួរសុខទុក្ខ និងតាមដានកុមារា ល.ត.ល អាយុ ១៣ឆ្នាំ ដែលកំព្រាឪពុកម្តាយ បច្ចុប្បន្នស្នាក់នៅជាមួយគេ ក្នុងសហគមន៍ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ក្នុងនោះអង្គការម្លប់តាប៉ាងបានផ្ដល់ទឹកគោជូរចំនួន ០៣ដុំ និងមីម៉ាម៉ាចំនួន ៣ដុំ។

អត្ថបទទាក់ទង