រដ្ឋបាលឃុំភ្ញីមាស
…..,………………………..
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំស្ដីពីប្រមូលធាតុចូលពីរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ជាមូលដ្ឋានរៀបចំ " សេចក្ដីណែនាំស្ដីពីការគ្រប់គ្រង ការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ " ។
- ជ្រើសរើសគម្រោងថវិកាមូលនិធិរដ្ឋបាលឃុំឆាំ្ន២០២៤ ។
សមាសភាពចូលរួមមាន÷
ជំទប់ទី១ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ លោកស្រីសមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក លោកនាយប៉ុស្តិ៍ ស្មៀនឃុំ តំណាងប៉ុស្ដិ៍សុខភាពភ្ញីមាស ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុឃុំ មេភូមិទាំង៣ នាយកសាលាបឋមសិក្សាពាមកាយ នាយិកាសាលាបឋមសិក្សាតានី សរុបរួម១៥នាក់ ស្រី៦នាក់ ។
……………………………………………….
ថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣