តាតៃក្រោម,ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំ និងលោក នួន នឿន នាយប៉ស្ដិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមវគ្គបណ្តុះបណ្ដាលផ្នែកព័ត៌មានវិទ្យា ក្រោមអធិបតីភាព លោក ហួត សារឹម អភិបាលរងស្រុក នៃគណៈអភិបាលស្រុកកោះកុង និងដោយមានការចូលរួមសម្របសម្រួល ពីលោក ហេង គីមឆន មន្រ្ដីបង្គោលព័ត៌មានវិទ្យាថ្នាក់ខេត្ត និងលោក អ៊ឹង បឺត មន្រ្ដីបង្គោលព័ត៌មានវិទ្យាស្រុកកោះកុង នៅសាលាស្រុកកោះកុង។ជាមួយគ្នានេះផងដែរ លោកអភិបាលរងស្រុក បានមានមតិណែនាំ ដល់ក្រុមការងារព័ត៌មាវិទ្យាថ្នាក់ស្រុក ក៏ដូចជាជនបង្គោលនៅតាមបណ្ដាឃុំទាំ៤ ត្រូវយកចិត្តទុកដាក់ និងជម្រុញការផ្សព្វផ្សាយអំពីសក្ដានុពលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែរាល់ពាក្យពេជន៍ និងខ្លឹមសារនៃអត្ថបទ មុននិងផ្សព្វផ្សាយត្រូដាក់ឆ្លងប្រធានអង្គភាពរបស់ខ្លួនជាមុនសិន។
អត្ថបទ៖ ឃិន វិសាល