ថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សកម្មភាពក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសបារាំង ផ្ដល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺដុំគីស ដុំសាច់ ដុំពកនៅ ក និងពិនិត្យព្យាបាលត្រចៀក ទាក់ទងនឹងបញ្ហានៃការស្តាប់ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សូមជម្រាបជូនសាធារណជនផងដែរថា ការពិនិត្យ ព្យាបាលជំងឺដូចរៀបរាប់ខាងលើ មានផ្ដល់សេវាជូនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ដូច្នេះសូមសាធារណជនដែលមានបញ្ហាសុខភាពដូចបានរៀបរាប់ខាងលើ អាចមកធ្វើការទំនាក់ទំនងជាមួយមន្ត្រីមន្ទីរពេទ្យបង្អែកខេត្ត រៀងរាល់ម៉ោងធ្វើការ។
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈ ៖
លេខទូរស័ព្ទៈ 016 300 119
097 8 840 840
~~~~~~~~~~~~~~~~~~~~
មន្ទីរពេទ្យបង្អែកខេត្តកោះកុង÷
ថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។