រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម មុំ មាលិកា និងថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលានៅ ក្រសួងព័ត៌មាន

ឯកឧត្តម មុំ មាលិកា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង  ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ អញ្ជើញចូលរួមសិក្ខាសាលាស្តីពី "ការពង្រឹងអក្ខរាវិរុទ្ធខ្មែរ ក្រមសីលធ៌ម នៅលើវេទិកា ឫ ផ្សាយផ្ទាល់ និងស្វែងយល់ពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន" នៅ ក្រសួងព័ត៌មាន ដែររៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានសិក្ខាកាមចូលរួមមកពីមន្ទីរព័ត៌មានគ្រប់ខេត្ត-រាជធានី ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកផ្សព្វផ្សាយ ទូរទាំងប្រទេស

សិក្ខាសាលានេះផ្តោតសំខាន់លើ

១- ការពង្រឹង អក្ខរាវិរុទ្ធ ស្វែងយល់ពីន័យ ប្រយោគ ឋានានុក្រម គោរមងារ សង្ឃសព្ទ ព្រះរាជសព្ទ សំរាប់ អ្នកសសេរ អ្នកអាន និងអ្នកអត្ថាធិប្បាយ។

២- ពង្រឹង ក្រមសីលធ៌ម វិជ្ជាជីវៈ ឥរិយាបទ ការប្រើពាក្យពេជន៍ សូរសព្ទ និងគុណតំលៃ នៅលើវេទិការ និងការផ្សព្វផ្សាយផ្ទាល់។

៣- ស្វែងយល់ពីការប្រយុទ្ធប្រឆាំង ការជួញដូរគ្រប់ប្រភេទ ពិសេសជួញដូរមនុស្ស និងគ្រឿងញៀន ពាក់ព័ន្ធផ្លូវច្បាប់ យន្តការ វិធីសាស្រ្ត មានឧត្តមគតិ និងការចូលរួមសហការ ព្រមទាំងការជួយបង្ការទប់ស្កាត់។

មានប្រសាសន៍ក្នុងសិក្ខាសាលានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា ÷ ក្រសួងមហាផ្ទៃ ត្រូវការចាំបាច់ណាស់ ការសហការ និងការយោគយល់ ពីសំណាក់អ្នកសារព័ត៌មាន ក្នុងការទទួល និងផ្តល់បាននូវព័ត៌មានពិត ដើម្បីជម្រុញពាក់ព័ន្ធការបង្រ្កាប បង្ការ ទប់ស្តាត់ និងលុបបំបាត់ គ្រប់អំពើជួញដូរគ្រប់ប្រភេទនៅកម្ពុជា ហើយលោកជំទាវសង្កត់ធ្ងន់ថា ÷ សំរាប់អំពើជួញដូរគ្រប់ប្រភេទ គឺកើតមានឡើង គ្រប់ប្រទេស លើសកលលោក មិនមែនមានតែនៅប្រទេសកម្ពុជា ដូចសារព័ត៌មានមួយចំនួនបានចេញផ្សាយនោះទេ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើសុំអោយអ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយទាំងអស់ ត្រូវពង្រឹងសមត្ថភាព សិក្សាយល់ដឹងអោយបានទូលំទូលាយ ត្រូវចេះឆ្នៃរួមបញ្ចូលគ្នារវាងព័ត៌មានបែបបូរាណ និងសម័យ ពិសេស ត្រូវផ្សព្វផ្សាយចេញនូវអ្វី ដែរនាំអោយចំនេញដល់ប្រទេសជាតិ៕PN

អត្ថបទទាក់ទង