ថ្ងៃ ព្រហស្បតិ៍ ១២កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២៣ លោក អុឹង គី ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងលោកមេភូមិ១ ចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅវិទ្យាល័យហ៊ុនសែនត្រពាំងរូង ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ៕