រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គ.ក.ន.ក លេីកទី១៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សាយ ហេង ជាប្រធាន គ.ក.ន.ក និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជេីញចូលរួមជាកិត្តិយសពីលោកស្រីប្រធាន គកសក ស្រុកគិរីសាគរ លោកនាយករងរដ្ឋបាលស្រុក ក្រៅពីនេះមានសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បុគ្គលិកមណ្ឌលសុខភាពគិរីសាគរ នាយិកាសាលាបឋមកោះស្ដេច នាយិកាសាលាមត្តេយ្យកោះស្ដេច ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។
ថ្ងៃចន្ទ ៩កេីត ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣