រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិទាំ៤ នៃឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូនាយកសាលាទាំង៤ រួមជាមួយនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង ។ លេីរបៀបវារះចំនួន ០៧ :១ . មតិបើកកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាឃុំ ២. ពិនិត្យ និងអនុម័តកំណត់ហេតុខែមុន ៣. ពិនិត្យ អនុម័តសេចក្ដីព្រៀងរបាយការណ៍ខែតុលា ៤. ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែ គកនក ៥. បញ្ហាផ្សេងៗ និងដំណោះស្រាយ ៦. ផែនការបន្ត ៧. បិទអង្គប្រជុំ ។ មានសមាសភាពចូលរួមសរុបចំនួន ១៨ នាក់ ស្រី ០៣ នាក់ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕