រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រីអនុប្រធានមន្ទីរ រួមជាមួយមន្ដ្រីការិយាល័យហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០២៣ និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ តាមរយៈប្រព័ន្ធZoom!

លោកស្រី សុខ សុធាវី ប្រធានមន្ទីរ លោកស្រី នង ម៉ារី អនុប្រធានមន្ទីរទទួលបន្ទុកការងារហិរញ្ញវត្ថុ និងមន្ដ្រី នៃការិយាល័យហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ផែនការនិងស្ថិតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពី "ការត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០២៣ និងការណែនាំអំពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤" ក្រោមអធិបតីភាព ឯកឧត្ដម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ឯកឧត្ដម សេង ស្រេង អគ្គនាយករងនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ តាមរយៈប្រព័ន្ធZoom៕

ព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង