ឯកឧត្តម មុំ មាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំដែងការគោរពសួរសុខទុក្ខ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅគេហដ្ឋានឯកឧត្តមផ្ទាល់ដែរស្ថិត នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ក្នុងឱកាសនោះ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកជូនសៀវភៅ "នយោបាយដឹកនាំតាមមាគ៌ាព្រះពុទ្ធសាសនានៅកម្ពុជា" ដែរជាស្នាដៃនិពន្ធ ដោយ ឯកឧត្តម យុទ្ធ ភូថង ផ្ទាល់ ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង សម្រាប់ទុកបានជាប្រយោជន៍ ជាឯកសារសិក្សាស្វែងយល់ បង្កើននូវចំណេះដឹង សម្រាប់ការដឹកនាំការងាតទៅមុខ។
ក្នុងឱកាសចូលសំដែងការគោរពសួរសុខទុក្ខនោះ ឯកឧត្តម មុំ មាលិកា និងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកោះកុង បានគោរពជូនពរ ឯកឧត្តម យុទ្ធ ភូថង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងជោគជ័យគ្រប់ភារកិច្ចក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងសូម ឯកឧត្តម និងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។