រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រី ១រូប នៃមន្ទីរកិច្ចការនារីខេត្ត ចូលរួមធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ នៅអគារធនធាន ក្នុងបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង!

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានចាត់លោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន ចូលរួមធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ផូ ប៊ុនធឿន នាយកវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង និងមានសិស្សានុសិស្សចូលរួម សរុបចំនួន ៨២នាក់ (ស្រី ៤៨នាក់) នៅអគារធនធាន ក្នុងបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង បង្កើនចំណេះដឹងដល់សិស្សានុសិស្ស ដើម្បីចូលរួមទប់ស្កាត់គ្រប់ទម្រង់នៃអាជីវកម្មលើមនុស្ស ជាពិសេសស្ដ្រី និងកុមារ ក្នុងខេត្តកោះកុង។

ព្រឹក ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង