រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលរៀបចំវគ្គបណ្ដុះបណ្ដាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ស្ដីអំពីការអនុវត្តគោលការណ៍ណែនាំជាតិស្ដីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគឆ្នាំ២០១៩ (Antimicrobial Stewardship, Guideline 2019) ដែលផ្ដោតលើការអង្កេតចំណុចប្រេវ៉ាឡង់ ។

ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០៣។

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត គឹម សាវួន អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល តំណាងដ៏ខ្ពស់ឯកឧត្តម វេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ដឹកនាំសហការី ជាក្រុមសម្របសម្រួលវគ្គ បានអញ្ជើញមករៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី ការអនុវត្តគោលការណ៍ណែនាំជាតិស្ដីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគឆ្នាំ២០១៩ (Antimicrobial Stewardship, Guideline 2019) ដែលផ្ដោតលើការអង្កេតចំណុចប្រេវ៉ាឡង់។ វគ្គបណ្ដុះបណ្ដាលនេះមាន រយៈពេល៤ថ្ងៃ(០៩-១២ ខែតុលា ឆ្នាំ២០២៣) នៅបន្ទប់ប្រជុំមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលមានសមាសភាពអញ្ជើញចូលរួមដូចជា លោកស្រីវេជ្ជបណ្ឌិត ឡាយ ហ៊ុយលាង តំណាងមន្ទីរសុខាភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងសមាជិក សមាជិកាជាក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថសមស្របប្រឆាំងមេរោគ(AMS)នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងចូលេួមផងដែរ ។

អត្ថបទទាក់ទង