រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមអនុញ្ញាតប្រកបរបរនេសាទ (លបមុខ១០ រឺលបកន្ទុយកណ្តុរ) នៅឃុំថ្មស ឃុំអណ្តូងទឹក និងឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមអនុញ្ញាតប្រកបរបរនេសាទ (លបមុខ១០ រឺលបកន្ទុយកណ្តុរ) នៅឃុំថ្មស ឃុំអណ្តូងទឹក និងឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានសមាសភាពអញ្ជើញចូលរួមមាន តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរដ្ឋបាលស្រុកបូទុមសាគរ តំណាងរដ្ឋបាលឃុំថ្មស តំណាងរដ្ឋបាលឃុំអណ្តូងទឹក តំណាងរដ្ឋបាលឃុំតានូន តំណាងសហគមន៍ឃុំថ្មស ឃុំតានូន ឃុំអណ្តូងទឹក និងតំណាងសហគមន៍នេសាទថ្មស តំណាងសហគមន៍នេសាទអណ្តូងទឹក តំណាងសហគមន៍នេសាទតានូន និងតំណាងប្រជាពលរដ្ឋ ២៥គ្រួសារ ដែលបានលទ្ធផលដូចខាងក្រោម ៖
១-បានពន្យល់អំពីបញ្ហា និងផលប៉ះពាល់នៅពេលប្រជាពលរដ្ឋប្រកបមុខរបរនេសាទ (លបមុខ១០០ រឺលប កន្ទុយកណ្តុរ)។
២-ប្រជាពលរដ្ឋបានយលព្រមឯកភាពបញ្ឈប់ប្រកបរបរនេសាទ (លបមុខ១០០ រឺលបកន្ទុយកណ្តុរ) និងរបរនេសាទខុសពីនីតិវិធីច្បាប់ ដែលបានកំណត់។
៣-សូមឱ្យអាជ្ញាធរស្រុកផ្សព្វផ្សាយពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានយល់ដឹងច្បាស់អំពីផលប៉ះពាល់ ដែលបណ្តាលពីប្រកបរបរនេសាទខុសច្បាប់ ដែលធ្វើឱ្យបាត់បង់ធនធាន ផលនេសាទទៅថ្ងៃក្រោយ។
៤-សូមឱ្យអាជ្ញាធរបិទលេខទរស័ព្ទរបស់ លោកមេឃុំ លោកអភិបាលស្រុកបូទុមសាគរ លោកស្រីអនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមភូមិ ឃុំ និងសហគមន៍ ដែលប្រកបរបរនេសាទ។
៥-ប្រជាពលរដ្ឋមួយចំនួន បានសន្យាប្រគល់លបមុខ១០០ រឺលបកន្ទុយកណ្តុរ ជូនរដ្ឋបាលជលផលស្រុកបូទុមសាគរ៕
ថ្ងៃសុក្រ ៧ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ October 6, 2023

អត្ថបទទាក់ទង