រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន គខបជ បានចុះផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងការជួញដូមនុស្ស នៅស្រុកបូទុមសាគរ

លេខាធិការដ្ឋានខេត្ត ដឹកដោយលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន គខបជ បានចុះផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងការជួញដូមនុស្ស ក្រោមប្រធានបទ
-ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងអំពើជួញដូរមនុស្ស
-ច្បាប់ទប់ស្កាត់ការរំលោភសេពសន្ថវៈ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកបូទុមសាគរ។

គោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ប្អូនៗយុវជន សិស្សានុសិស្ស បានយល់ដឹង កាន់តែច្បាស់ថាអ្វីទៅជាអំពើជួញដូរមនុស្ស ការរត់ពន្ធមនុស្ស ច្បាប់រំលោភសេពសន្ថវៈ ផលវិបាកនៃការធ្វើចំណាកស្រុកមិនស្របច្បាប់ និងត្រូវចេះការពារខ្លួនមុនចាក់ចេញទៅធ្វើការនៅក្រៅប្រទេសជៀសវាងចាញ់បោកគេ និងអត្ថប្រយោជន៍នៃការធ្វើចំណាកស្រុកដោយស្របច្បាប់ ជាពិសេសត្រូវពិចារណាឱ្យបានច្បាស់មុនចាកចេញទៅធ្វើការជាមួយក្រុមហ៊ុនណាមួយ ថាតើពិតជាទៅជាមួយក្រុមហ៊ុនស្របច្បាប់ដែរឬទេ និងមានលេខទូរស័ព្ទទំនាក់ទំនងពេលមានបញ្ហាផ្សេងៗកំឡុងពេលបំពេញការងារនៅក្រៅប្រទេស។
ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ October 4, 2023

អត្ថបទទាក់ទង