រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំមន្ត្រីនៃការិយាល័យពាក់ព័ន្ធក្នុងមន្ទីរបរិស្ថាន ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» និង «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាទួលគគីរ និងអនុវិទ្យាល័យ ទៀ បាញ់ តាចាត

ក្រុមការងារការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំមន្ត្រីនៃការិយាល័យពាក់ព័ន្ធក្នុងមន្ទីរបរិស្ថាន ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» និង «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាទួលគគីរ និងអនុវិទ្យាល័យ ទៀ បាញ់ តាចាត ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
គោលបំណង÷ ដើម្បីឱ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងសាលាខាងលើ បានស្វែងយល់ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក និងចូលរួមកាត់បន្ថយពីមួយសប្តាហ៍យ៉ាងតិច១ថ្ងៃរហូតដល់ឈប់ប្រើទាំងស្រុងនាពេលអនាគត។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង