លោកស្រីប្រធានការិយាល័យ ០៣រូប នៃមន្ទីរកិច្ចការនារីខេត្តកោះកុង បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអំពី កិច្ចការពារកុមារសម្រាប់ការអនុវត្តរបស់គម្រោងស្ទៀរ ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹង និងការអនុវត្តរបស់ប្រជាកសិករ ការការពារកុមារ និងការលើកកម្ពស់សមភាពយេនឌ័រក្នុងគម្រោងស្ទៀរ ដែលមានអ្នកចូលរួមសរុបចំនួន ២២រូប (ស្រី ១៩រូប) នៅការិយាល័យអង្គការសង្គ្រោះកុមារ ខេត្តកោះកុង (ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្ត)។
ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣