ឃុំតាតៃក្រោម,ថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ូ ឆេឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំលោកស្រី អ៊ុក កន្និកា ជំទប់១ លោក ហួន ណាក់ ជំទប់ទី២ ,លោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ លោកស្រី ឡាន់ សារុន មេភូមិអន្លង់វ៉ាក់ នឹងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ចូលរួមកិច្ចប្រជុំសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ ចំនួន០៤គម្រោង ស្ថិតក្នុងភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ក្រោមអធិបតីភាពលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង សមាសភាពចូលរួមមាន លោក ហួត សារឹម អភិបាលរងស្រុក ,លោក សេង ដារ៉ា នាយករងរដ្ឋបាលខេត្តកោះកុង,មន្រី្តឧទ្យានុរ័ក្សនៃមន្ទីរបរិស្ថាន និងតំណាងក្រុមហ៊ុន សរុបចំនួន ១៤នាក់ ស្រី០៣នាក់ នៅសាលាឃុំតាតៃក្រោម។