រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាគណៈអធិបតីពិធីគម្រប់ខួប១០ឆ្នាំ នៃការបង្កើតសហគមន៍អេកូទេសចរណ៍អារ៉ែង និងគម្រប់ខួប នៃការទទួលស្គាល់ជាផ្លូវការជនជាតិដើមភាគតិច ជង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីពិធីគម្រប់ខួប១០ឆ្នាំ នៃការបង្កើតសហគមន៍អេកូទេសចរណ៍អារ៉ែង និងពិធីគម្រប់ខួប នៃការទទួលស្គាល់ជាផ្លូវការជនជាតិដើមភាគតិច ជង។ ពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ​ អង្គភាព អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងប្រជាពលរដ្ឋផងដែរ។
ថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ September 26, 2023

អត្ថបទទាក់ទង