រដ្ឋបាលឃុំព្រែកខ្សាច់
ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ លោក រៀម រុំ មេឃុំព្រែកខ្សាច់ ព្រមទាំងក្រុមការងារឃុំ បាននាំយកថវិការបស់កាកបាទក្រហមស្រុក និងនាំយកថវិកាផ្ទាល់ខ្លួន ព្រមទាំងក្រុមការងារឃុំ ដើម្បីយកទៅជូនដល់គ្រួសារឈ្មោះ លោក នេត សុវណ្ណរ៉ា ដែលមានអគ្គីភ័យឆាបឆេះទូកដរ កាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៣ នៅមុខប៉ាក់ខ្លង ដើម្បីជួយស្រួលដល់គ្រួសារដែលជួបគ្រោះថ្នាក់។
សប្បុរសជនដែលបានចូលរួមមានរាយនាមដូចខាក្រោម÷
១. កាកបាទក្រហមស្រុក ៤០ ម៉ឺនរៀល
២. លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ ២៩ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ មានអង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ គិតជាទឹកប្រាក់អស់ ១៨៥,០០០ រៀល
៣. លោក ចាប វន ជំទប់ទី១ឃុំ ១០ ម៉ឺនរៀល
៤. លោកស្រី ឈឹម ចាន់ឌី សមាជិកក្រុមប្រឹក្សាឃុំ ៦ម៉ឺនរៀល
៥. លោក ហឿង ប៊ុនហេង ស្មៀម ឃុំ ៥ម៉ឺនរៀល
៦. លោក មាស សំណាង ជំនួយការឃុំ ៣ម៉ឺនរៀល
៧. លោក ម៉ឹង ឡាត់ អនុប្រធានសហគមន៍នេសាទ ៥ម៉ឺនរៀល
៨. លោក គង់ ស៊ូន ប្រធានប្រជាការពារ ២ម៉ឺនរៀល
៩. លោក អ៊ូច សុឡា ប្រជាការពារ ទឹកបរិសុទ្ធ ៥យួរ .
សរុបជាទឹកប្រាក់ ចំនួន ១លានរៀលគត់ និង ទឹកលុយទិញឥវ៉ាន់អស់ ១៨៥,០០០ រៀលគត់
ថ្ងៃអាទិត្យ ១០ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣