រដ្ឋបាលឃុំតាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៧ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់គ.ក.ន.ក ឃុំ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានគ.ក.ន.ក សមាសភាពចូលរួម លោក លោកស្រី សមាជិកគណៈកម្មាធិការ ដើម្បីអនុម័តលើរបាយការណ៍ប្រចាំខែកញ្ញា និងដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តការងារខែបន្ទាប់ សរុបចំនួន ១៣នាក់ ស្រី ០៤នាក់ នៅសាលាឃុំតាតៃក្រោម។