មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំវាយស្គរ អបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដឹកនាំដោយលោកស្រីប្រធានមន្ទីរ រួមជាមួយនឹងមន្ដ្រីក្រោមឱវាទ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
ព្រឹក ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
#មន្ទីរកិច្ចការនារីខេត្តកោះកុង
![](https://asset.cambodia.gov.kh/provincial/sites/12/2023/09/1-3-869x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/09/2-3-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/09/3-3-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/09/4-3-1024x768.jpg)