រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ ស្ដីពី “ការលើកកម្ពសល់ការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមជាមួយមន្ដ្រីបង្គោលយេនឌ័រតាមមន្ទីរវិស័យ” នៅសាលមហោស្រពខេត្ត

មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ ស្ដីពី "ការលើកកម្ពសល់ការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមជាមួយមន្ដ្រីបង្គោលយេនឌ័រតាមមន្ទីរវិស័យ" ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពីមន្ដ្រីបង្គោលយេនឌ័រ នៃកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ដ្រីបង្គោលយេនឌ័រតាមបណ្ដាមន្ទីរអង្គភាព សរុបចំនួន ៤០រូប (ស្រី ៣៨រូប) នៅសាលមហោស្រពខេត្តកោះកុង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា លើវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការបញ្ជ្រាបយេនឌ័រតាមមន្ទីរវិស័យ។

ព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង