រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹង ចំនួន១០បណ្តឹង ដែលប្តឹងជំទាស់មិនឱ្យចេញប័ណ្ណកម្មសិទ្ធិ នៃដីស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹង ចំនួន១០បណ្តឹង ដែលប្តឹងជំទាស់មិនឱ្យចេញប័ណ្ណកម្មសិទ្ធិ នៃដីស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាល នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដីស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់​ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹងជំទាល់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១០បណ្តឹង ស្មើនឹងដីចំនួន ១៣ក្បាលដី។ បន្ទាប់ពីការពិនិត្យឯកសារពាក់ព័ន្ធ ការសាកសួរភាគីទាំងសងខាង និងការពិនិត្យផែនទីបង្ហាញទីតាំងដី លោក សុខ សុទ្ធី បានសម្រេចដូចខាងក្រោម៖
១. បដិសេធបណ្តឹង (មិនទទួលដោះស្រាយ) ចំនួន ៣ បណ្តឹង ស្មើនឹង ៦ក្បាលដី ព្រោះឯកសារអត្តសញ្ញាណដីមិនប្រក្រតី គ្មានលិខិតកាន់កាប់ដីធ្លី និងការបកស្រាយបង្ហាញទីតាំងដីមិនច្បាស់លាស់
២. ឱ្យភាគីដើមបណ្តឹង ដកពាក្យបណ្តឹងចំនួន ១ បណ្តឹង ស្មើនឹង ១ក្បាលដី ដែលបណ្តឹងនេះគ្មានលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីច្បាស់លាស់ ព្រមទាំងការបង្ហាញទីតាំងដីមិនត្រឹមត្រូវតាមទីតាំងប្តឹងជំទាស់
៣. សម្រុះសម្រួលបែងចែកដីតាមចំណែករៀងខ្លួន ទៅភាគីដើមបណ្តឹង និងភាគីចុងបណ្តឹង ចំនួន ៥បណ្តឹង ស្មើនឹង ៥ក្បាលដី
៤. លើកកិច្ចប្រជុំដោះស្រាយ ទៅពេលក្រោយ ចំនួន ៣បណ្តឹង ស្មើនឹង ២ក្បាលដី ព្រោះមិនមានវត្តមានសាក្សី
៥. ក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៃទីតាំងដីខាងលើ ត្រូវបំពេញបែបបទ ធ្វើកិច្ចសន្យា នៃការដកពាក្យបណ្តឹង និងការសម្រុះសម្រួលដោះស្រាយបណ្តឹង តាមនីតិវិធី៕
ថ្ងៃសុក្រ ១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ September 15, 2023

អត្ថបទទាក់ទង