រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ ថវិកាសប្បុរសជន និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសព លោក អ៊ុំ វិរះ(និវត្តន៍ជន) ជាសមាជិកស អ កនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ អនុប្រធានមន្ទីរ សង្គមកិច្ចខេត្តប្រធាន អនុប្រធានគណកម្មាធិការស អ កក្រុងខេមរភូមិន្ទ ប្រធានកិត្តិយសស អ កសង្កាត់ដងទង់ និងប្រធានសាខាស អ ក សង្កាត់ដងទង់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម!
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
៤/លោក រស់ វីរ៉ាវុធ អនុប្រធានស អ កខេត្តឧបត្ថម្ភថវិកាចំនួន ៥មុឺនរៀល។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោក អ៊ុំ វិរះ(និវត្តន៍ជន) ជាសមាជិកស អ កនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ September 13, 2023

អត្ថបទទាក់ទង