នៅរសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសម្របសម្រួលដោយលោកបណ្ឌិត កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ស្តីអំពី ការបង្ហាញសង្ខេបអំពីសកម្មភាពនៃសេវាក្នុងមន្ទីរពេទ្យខេត្ត ប្រភេទសេវាគ្រោងនឹងបង្កើត និងបញ្ហាប្រឈមផ្សេងៗ របស់មន្ទីរពេទ្យខេត្តនីមួយៗទូទាំងទាំង២៥ខេត្ត ក្រុង។
ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។