លោក សំ រិទ្ធី មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ ១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ពង្រឹងសម្ថភាពនៃការប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធ NPD"
គោលបំណង:
-ធ្វើបច្ចុប្បន្នភាពស្តីពីយុទ្ធវិធី ជុំរុញខ្លាំងក្លា ការបង្ការ ថែទាំ និងព្យាបាលបន្តដល់ក្រុមប្រឈមមុខ
-វិភាគ និងប្រើប្រាស់ទិន្នន័យ ដើម្បីផ្តល់បទអន្តរាគមន៍ ឆ្លើយតបទៅនឹងបញ្ហាបានទាន់ពេលវេលា
-ពង្រឹងការតាមដាន និងផ្ទៀងផ្ទាត់ទិន្នន័យក្នុងខេត្តនីមួយៗ
ទីកន្លែង : ផ្ទះសំណាក់ខេមរា ទីរួមខេត្តកំពត
ថ្ងៃអង្គារ ៥រោច ដល់ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥-០៧ ខែកញ្ញា ឆ្នាំ២០២៣