រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ផាន់ សារឿន សាមជិកក្រុមប្រឹក្សាឃុំពាមក្រសោប និងលោក ជ័យ យឿន មេភូមិ២ បានចូលរួមជាមួយក្រុមការងារនៃមន្ទីរសង្គមកិច្ចខេត្តកោះកុង នាំយកអំណោយគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់កុមារជីវភាពក្រីក្រ១គ្រួសារ នៅភូមិពាមក្រសោប២

លោក ផាន់ សារឿន សាមជិកក្រុមប្រឹក្សាឃុំពាមក្រសោប និងលោក ជ័យ យឿន មេភូមិ២ បានចូលរួមជាមួយក្រុមការងារនៃមន្ទីរសង្គមកិច្ចខេត្តកោះកុង នាំយកអំណោយគ្រឿងឧបភោគ បរិភោគរបស់មន្ទីរសង្គមកិច្ចមាន អង្ករ២០គក្រ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១កេះ និងមី១កេះ ចែកជូនដល់កុមារជីវភាពក្រីក្រ១គ្រួសារ រស់នៅជាមួយបងប្អូនចំនួន៣នាក់ ស្រី១នាក់ នៅភូមិពាមក្រសោប២ (ដោយមូលហេតុ ឪពុកឈ្មោះ សុខ ស៊ីដែនមានប្រពន្ធថ្មី និងម្តាយឈ្មោះ កែវ ផល្លា មានប្តីថ្មី) ។
វេលាម៉ោង៩:០០នាទីព្រឹក
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង