លោកស្រីប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំស្ដីពី "ការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមជាមួយមន្ដ្រីបង្គោលយេនឌ័រ តាមមន្ទីរ/អង្គភាពជំនាញ" ដែលគ្រោងនឹងរៀបចំក្នុងខែកញ្ញាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមដោយ លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរទទួលបន្ទុក លោកស្រីប្រធានការិយាល័យសមភាពយេនឌ័រនិងព័ត៌មាន ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងមន្ដ្រីចំណុះការិយាល័យ នៅមន្ទីរកិច្ចការនារីខេត្តកោះកុង។
ព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣
August 31, 2023