លោកទន្តបណ្ឌិត អ៊ូ ឡា អនុប្រធានមន្ទីរសុខាភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុងជាមួយដៃគូពាក់ព័ន្ធ ប្រចាំខែសីហា ឆ្នាំ២០២៣
សមាភាពចូលរួម៖ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងស្រែអំបិល ប្រធានកម្មវិធី មន្ត្រីសុខាភិបាលកម្មវិធីអេដស៍ កម្មវិធីរបេង កម្មវិធីវ៉ាក់សាំង កម្មវិធីគ្រុនចាញ់ គ្រុនឈាម និងអង្គការដៃគូពាក់ព័ន្ធ។
គោលបំណង
-លើកយកសកម្មភាពដែលបានអនុវត្តកន្លងមក បង្ហាញជូនថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ (ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងការផ្ដល់អនុសាសន៍ ដំណោះស្រាយ)
ធ្វើនៅសាលាប្រជុំមន្ទីរសុខាភិបាលខេត្ត
រសៀលថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
August 28, 2023