រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរបង្អែកស្រែអំបិល មានកិត្តិយសក្នុងការទទួលស្វាគមន៍ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា គណប្រតិភូអមដំណើរ និងម្ចាស់ជំនួយនៃក្រុមហ៊ុនចំនួន២០ ដែលបានអញ្ជើញចុះមកទស្សនកិច្ចមន្ទីរពេទ្យបង្អែកស្រែអំបិល និងបានផ្តល់ជំនួយគាំទ្រមួយចំនួនមកកាន់មន្ទីរពេទ្យ

ព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣

មន្ទីរបង្អែកស្រែអំបិល មានកិត្តិយសក្នុងការទទួលស្វាគមន៍ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា គណប្រតិភូអមដំណើរ និងម្ចាស់ជំនួយនៃក្រុមហ៊ុនចំនួន២០ ដែលបានអញ្ជើញចុះមកទស្សនកិច្ចមន្ទីរពេទ្យបង្អែកស្រែអំបិល និងបានផ្តល់ជំនួយគាំទ្រមួយចំនួនមកកាន់មន្ទីរពេទ្យដែលមានដូចជា៖ សំភារៈបរិក្ខាពេទ្យ និងគ្រឿងឧបភោគបរិភោគ ។

លោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រែអំបិលរួមទាំងមន្ត្រីបុគ្គលិកទាំងអស់ សូមគោរពជូនពរនិងថ្លែងអំណរគុណដល់ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា គណប្រតិភូអមដំណើរ និងម្ចាស់ជំនួយនៃក្រុមហ៊ុនចំនួន២០ ដែលបានផ្ដល់ជំនួយគាំទ្រដល់មន្ទីរពេទ្យបង្អែកស្រែអំបិល។

អត្ថបទទាក់ទង