ថ្ងៃសុក្រ ២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣
August 18, 2023
យុទ្ធនាការផ្សព្វផ្សាយអំពី ការបង្ការជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៉ែតតាមខ្នងផ្ទះនៅទីតាំងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង របស់ប៉ុស្តិ៍សុខភាពតាតៃ។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ប៉ុស្តិ៍សុខភាពតាតៃ នៃមណ្ឌលសុខភាពត្រពាំងរូង សហការជាមួយរដ្ឋបាលឃុំតាតៃក្រោម ដឹកនាំដោយលោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកយុទ្ធនាការផ្សព្វផ្សាយអំពី ការបង្ការជំងឺគ្រុនឈាម និងដាក់អាប៉ែតតាមខ្នងផ្ទះនៅទីតាំងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ សមាសភាពចូលរួមមាន មន្រ្តីប៉ុស្តិ៍សុខភាពតាតៃ រដ្ឋបាលឃុំតាតៃក្រោម ក្រុមទ្រទ្រង់សុខភាពភូមិ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងប៉ុស្តិនគរបាលឃុំតាតៃក្រោម ។