ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
August 28, 2023
លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្ត អញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី គោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
១.គោលបំណង
ផ្តល់ចំណេះដឹង បទពិសោធន៍ និងជំនាញ ដល់មន្ត្រីនៃរដ្ឋបាលថ្នាក់ក្រុង ស្រុក មន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ដើម្បីអនុវត្តការងារគ្រប់គ្រងធនធានមនុស្សនៅថ្នាក់ក្រោមជាតិ មានប្រសិទ្ធភាព។
២.លទ្ធផលរំពឹងទុក
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ យល់ច្បាស់អំពីតួនាទី ភារកិច្ច ក្នុងការអនុវត្តការងារគ្រប់គ្រងធនធានមនុស្សមានប្រសិទ្ធភាព។
រៀបចំដោយ៖ រដ្ឋបាលខេត្តកោះកុង
ធ្វើនៅសាលមហោស្រពខេត្តកោះកុង