កោះកុង ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីការិយាល័យសេវាសង្គមកិច្ចចំនួន ០២នាក់ សហការជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឧបត្ថម្ភជូនដល់កុមារីឈ្មោះ គុជ រ៉ូហ្សា អាយុ ០៤ឆ្នាំ និងមានបងប្អូន ០៦នាក់ទៀត សមាហរណកម្មពីអង្គការម្លប់តាប៉ាង ខេត្តព្រះសីហនុ មករស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។