តាតៃក្រោម,ថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៥ ក្រោមអធិបតីភាពលោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដើម្បីអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន ព្រមទាំដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅកាងារបន្ត សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ,ស្មៀនឃុំ,ជំនួយការឃុំ,លោក លោកស្រីមេភូមិ,នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម,ប៉ុស្តិ៍សុខភាពតាតៃ,នាយកសាលាបឋម និងអនុវិទ្យាល័យតាតៃ, ប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម,ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកស្ម័គ្រចិត្តក្រុមការងារCAF សរុបចំនួន ១៩នាក់ ស្រី ០៧នាក់នៅសាលាឃុំតាតៃក្រោម ។