រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០៣រូប សហការជាមួយមន្រ្តីប្រចាំការអនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ និងលោកស្រីម្ចាស់ហ្វេសបុក ឈ្មោះ ក្រមុំក្រុងតាខ្មៅ ចុះប្រឹក្សាយោបល់ និងប៉ាន់ប្រមាណបឋមចំពោះកុមារីដែលឪពុកឈ្មោះ លុន លីដង់ អាយុ ៣៣ឆ្នាំ បានគ្រោះថ្នាក់ចរាចរណ៍(ស្លាប់)

កោះកុង ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីការិយាល័យសេវាសង្គមកិច្ចចំនួន ០៣រូប សហការជាមួយកញ្ញា ហេង សុភី មន្រ្តីប្រចាំការអនុសាខាកាកបាទក្រហមក្រុងខេមរភូមិន្ទ និងលោកស្រីមានផេកហ្វេសបុក ឈ្មោះ ក្រមុំក្រុងតាខ្មៅ ចុះប្រឹក្សាយោបល់ និងប៉ាន់ប្រមាណបឋមចំពោះកុមារីឈ្មោះ ល.ស.ព អាយុ ១០ឆ្នាំ ដែលឪពុកឈ្មោះ លុន លីដង់ អាយុ ៣៣ឆ្នាំ បានគ្រោះថ្នាក់ចរាចរណ៍(ស្លាប់) វេលាម៉ោង ១២:៣០នាទីរសៀល តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណុចស្ពានអូស្រីស្រណោះ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំពោះម្ដាយបានស្លាប់តាំងពីកុមារនៅតូច បច្ចុប្បន្នកុមារីបានបញ្ជូនឲ្យទៅស្នាក់នៅមជ្ឈមណ្ឌលថែទាំកុមារកំព្រារដ្ឋខេត្តកោះកុងបណ្ដោះអាសន្ន ដើម្បីរង់ចាំសាច់ញាតិមើលថែទាំ ករណីគ្មានសាច់ញាតិខាងមន្ទីរសង្គមកិច្ចនឹងបន្តនីតិវិធីបន្តទៀត។

អត្ថបទទាក់ទង