រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០២រូប សហការជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឧបត្ថម្ភជូនដល់គ្រួសារទារកដែលខ្វេរជើងទាំងពីរចូលគ្នា

កោះកុង ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីការិយាល័យសេវាសង្គមកិច្ចចំនួន ០២រូប សហការជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឧបត្ថម្ភជូនដល់គ្រួសារទារកឈ្មោះ ឈាង សៀវម៉ី ភេទស្រី អាយុ ១ខែកន្លះ ដែលខ្វេរជើងទាំងពីរចូលគ្នា បន្ទាប់ពីបានព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញរួចមកទារកមានសភាពធូរស្រាល បច្ចុប្បន្នរស់នៅលើដីបងប្រុសបង្កើត ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

អត្ថបទទាក់ទង