ថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ លោកអ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម និងលោក ឃិន វិសាល ស្មៀនឃុំ បានចូលរួមកិច្ចប្រជុំ ស្តីពីបែបបទ និងនីតិវិធីក្នុងការស្នើស្បៀង នឹងគ្រាប់ពូជ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ នៅសាលាឃុំតាតៃក្រោម។