ថ្ងៃចន្ទ ៦ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣
August 7, 2023
កិច្ចប្រជុំផ្សព្វផ្សាយបន្តស្តីពីគោលការណ៍ណែរនាំនៃដំណើរការការអនុវត្ត និងអត្រាឧបត្ថម្ភថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណសមធម៌ និងប័ណ្ណប.ស.ស នៅមណ្ឌលសុខភាពត្រពាំងរូង នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។
មណ្ឌលសុខភាពត្រពាំងរូង បានរៀបចំកិច្ចប្រជុំជាមួយមន្រ្តីមណ្ឌលសុខភាព ស្តីពីគោលការណ៍ណែរនាំនៃដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណសមធម៌ និងមានប័ណ្ណប.ស.ស។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្តអោយមន្ត្រីនៃមណ្ឌលសុខភាពត្រពាំងរូងទាំងអស់ បានយល់ច្បាស់ពីដំណាក់កាលនីមួយៗនៃការឧបត្ថម្ភសាច់ប្រាក់ ការបន្ថែមអត្រាឧបត្ថម្ភថ្មី និងនីតិវិធីនៃការអនុវត្តកម្មវិធី។