ថ្ងៃអង្គារ ៧កើត ដល់ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ដល់១០ ខែសីហា ឆ្នាំ២០២៣ លោកស្រី ឡុក សុម៉ាម៉េត និងមន្ដ្រី ០៣រូប នៃមន្ទីរកិច្ចការនារីខេត្តកោះកុង ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី «ច្បាប់ និងឯកសារក្បួននីតិវិធីប្រតិបត្តិការរបស់មន្ដ្រី/ភ្នាក់ងារនគរបាលយុត្តិធម៌» ក្រោមអធិបតីភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួម ៤៧នាក់ (ស្រី ៣៩នាក់) នៅខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងការជួយជនរងគ្រោះបានទាន់ពេលវេលាព្រមទាំងបំពេញភារកិច្ចរបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។