ឃុំតាតៃក្រោ,ថ្ងៃអង្គារ ៧ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលឃុំតាតៃក្រោម បានរៀបចំកិច្ចប្រជុំ ត្រៀមលក្ខណៈសម្បត្តិសម្រាប់ការប្រជុំពិគ្រោះយោបល់ រៀបចំផែនកាកែលម្អគុណភាពការងារ សម្រាប់មូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ (CS-SDG) នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រោមអធិបតីភាព លោកអ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម និងជាអ្នកសម្របសម្រួលគម្រោងអាហារូបត្ថម្ភឃុំតាតៃក្រោម ព្រមទាំងមានការអញ្ជើញចូលរួមសម្របសម្រួលដោយលោក អ៊ឹង បឺត ប្រធានការិយាល័យគាំទ្រឃុំ សង្កាត់ និងក្រុមការងារអាហារូបត្ថម្ភ និងជាអ្នកវាយតម្លៃគម្រោងអាហារូបត្ថម្ភស្រុកកោះកុង សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី អ្នកអនុវត្តន៍សំខាន់ៗថ្នាក់ឃុំ ប៉ុស្ដិ៍សុខភាពតាតៃ ជំនួយការឃុំ និងគ្រួសារអំឡុងពេល១០០០ថ្ងៃដំបូងនៃជីវិត សរុបចំនួន ២៨នាក់ នៅសាលាឃុំតាតៃក្រោម។