រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង បានរៀបចំកិច្ចប្រជុំ ស្ដីពីការរៀបចំលក្ខណៈសម្បត្តិសម្រាប់ការប្រជុំពិគ្រោះយោបល់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨:00 នាទីព្រឹក រដ្ឋបាលឃុំត្រពាំងរូង បានរៀបចំកិច្ចប្រជុំ ស្ដីពីការរៀបចំលក្ខណៈសម្បត្តិ សម្រាប់ការប្រជុំពិគ្រោះយោបល់ រៀបចំផែនការកែលំអគុណភាពការងារ សម្រាប់មូលនិធិគាំទ្រផ្ដល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថមនៅកម្ពុជា ក្រោមអធិបតីភាព លោកស្រី អុិន សុភី អភិបាលរង នៃគណអភិបាលស្រុកកោះកុង និងជាអ្នកទទួលបន្ទុកអាហារូបត្ថមស្រុកកោះកុង និងមានសមាសភាពចូលរួមដូចជាៈ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ លោកមេភូមិទាំង៤ មណ្ឌលសុខភាព និងលោក លោកស្រីដែលជាក្រុមទ្រទ្រង់សុខភាពភូមិទាំង៤ នៃឃុំត្រពាំងរូង សរុបចំនួន ២៨នាក់ ស្រី១៩នាក់​ មានទីតាំងនៅសាលាឃុំត្រពាំងរូង។

អត្ថបទទាក់ទង