ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកវេជ្ជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំ វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងឆ្មប ដែលជាមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល សរុបចំនួន១៦រូប ចូលរួមវគ្គបណ្តុះបណ្តាលអំពី Critical Care Management នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ។ ដែលវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។