ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកវេជ្ជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលស្វាគមន៍ សំណេះសំណាលជាមួយប្អូនៗនិស្សិតឆ្មបឆ្មាំ២ ជំនាន់ទី១៤នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលត្រូវបានសាលាចាត់តាំងឱ្យមកបំពេញកម្មសិក្សាអនុវត្ត រយៈពេល៦សប្តាហ៍នៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្នុងឱកាសនោះលោកវេជ្ជ្ជបណ្ឌិត ហៃ ឡៃសុន បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្អូនៗឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃដូចជា៖
១. មានគុណធម៌ ៖ ការប្រព្រិត្តអំពេីល្អប្រសេីរចំពោះអ្នកដទៃ ប្រកបដោយក្តីអាណិត ស្រលាញ់ និងសណ្តោសប្រណី (គិតល្អ និយាយល្អ ប្រព្រត្តិល្អ)
២. សមត្ថភាព ៖ ចំណេះដឹងពិតប្រាកដ
៣. សុច្ចរិតភាព ៖ ស្មោះត្រង់ចំពោះខ្លួនឯង អ្នកជុំវិញខ្លួន និង សង្គមជាតិ
៤. ការទទួលខុសត្រូវ
៥. សាមគ្គីភាព
ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អប្រកបដោយគុណភាព និងជាទំពាំងស្នងឫស្សីសម្រាប់វិស័យសុខាភិបាលយើងទៅថ្ងៃអនាគត។