រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០​ អាណត្តិទី៣ នៅសាលប្រជុំសាលាស្រុកកោះកុង

ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣​ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្ដិទី៣ ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈមប្រចាំខែកក្កដា និងពិនិត្យ អនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន របស់រដ្ឋបាលស្រុកកោះកុង និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២៣ 

សមាសភាពចូលរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន ឬអនុប្រធាការិយាល័យ អង្គភាពចំណុះសាលាស្រុក បុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង