រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ១០រូប បានចូលរួមវគ្គបណ្តុះបណ្តាលយេនឌ័រ និងសុខភាព ដល់មន្រ្តីសុខាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង

ថ្ងៃអង្គារ ១៥ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣
August 1, 2023

ក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លងមន្ទីរសុខាភិបាលខេត្តចំនួន២នាក់ ស្រុកប្រតិបត្តិស្រែអំបិលចំនួន២នាក់ មន្ទីរពេទ្យបង្អែកខេត្តកោះកុងចំនួន២នាក់ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលចំនួន២នាក់ មណ្ឌលសុខភាពត្រពាំងរូងចំនួន១នាក់ និងមណ្ឌលសុខភាពប៉ាក់ខ្លងចំនួន១នាក់ សរុបចំនួន១០នាក់/ស្រី៤នាក់ ចូលរួមវគ្គបណ្តុះបណ្តាលយេនឌ័រ និងសុខភាព ដល់មន្រ្តីសុខាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង ចាប់ពីថ្ងៃទី០១-០៣ ខែសីហា ឆ្នាំ២០២៣។វគ្គបណ្តុះបណ្តាលមានគោលបំណង:
១.អោយសិក្ខាកាមយល់ពីយេនឌ័រ និងសុខភាពក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង
២.យេនឌ័រជារឿងដែលត្រូវយកមកគិតក្នុងវិស័យសុខាភិបាល
៣.ការកសាងសង្គមយេនឌ័រ
៤.យេនឌ័រជាកត្តាកំណត់សង្គមនៃសុខភាព
៥.ការវាយតម្លៃគោលនយោបាយនិងអន្តរាគមន៍ពីទស្សន:វិស័យយេនឌ័រ
៦.វិសាលភាព និងទស្សនាទានយែនឌ័រនៅក្នុងសុខាភិបាល
៧.ការវិភាគយេនឌ័រ
៨.ការរួមបញ្ចូលបញ្ហាសមធម៍យេនឌ័រក្នុងកម្មវិធីសុខភាព។

ធ្វើនៅខេត្តកំពង់ឆ្នាំង និងរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។

អត្ថបទទាក់ទង