ថ្ងៃអង្គារ ១៥ កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានអញ្ជើញចូលរួមជាមួយក្រុមការងារអគ្គនាយកដ្ឋានធនធានរ៉ែ ដឹកនាំដោយ ឯកឧត្តម គង់ ស៊ីថា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ សហការជាមួយរដ្ឋបាលខេត្តកោះកុង ចុះពិនិត្យ វាយតម្លៃ ទីតាំងស្នើសូមបូមស្ដារព្រែកតាតៃ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរទូករបស់ប្រជានេសាទ ចេញចូល នៅចំណុចកោះស្មាច់ ស្ថិតក្នុងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។