រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារនៃរដ្ឋបាលឃុំ ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

ឃុំតាតៃក្រោម,ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារនៃរដ្ឋបាលឃុំ ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានក្រុមការងារចុះជួយឃុំតាតៃក្រោម និងលោកជំទាវ ព្រមទាំងលោក លោកស្រី សមាជិកក្រុមការងារ និងដោយមានការចូលរួមពីលោក ហៀង ហួន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង និងក្រុមការងារថ្នាក់ស្រុក នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង