រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី”ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ” នៅសាលប្រជុំកាកបាទក្រហមកម្ពុជាខេត្តកោះកុង

កោះកុង,ថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី"ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ" ក្រោមអធិបតីភាព ឯកឧត្តម ឃួន ឡានិច អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដោយមានអ្នកចូលរួមសរុបចំនួន ៨៥នាក់ ស្រី ២៥នាក់។

អត្ថបទទាក់ទង