លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែកក្កដា ឆ្នាំ២០២៣ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំខែកក្កដា ឆ្នាំ២០២៣
៤.ពិនិត្យ សេចក្ដីព្រាងបញ្ជីបូកសរុបគម្រោងវិនិយោញអាទិភាពដែលគ្រោងប្រើប្រាស់តែមូលនិធិទូទាំងស្រុក
៥.ពិនិត្យ សេចក្ដីព្រាងបញ្ជីគម្រោងអាទិភាពដែលគ្រោងប្រើប្រាស់ថវិកាស្រុក
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣
វេលាម៉ោង ២:០០នាទីរសៀល